បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

និយមន័យ និងឧត្តមភាពនៃការសឡាត

និយមន័យសឡាត

អត្ថន័យសឡាត ជាលក្ខណៈភាសា មានន័យថា៖ ការបួងសួង(ទូអា)។ សឡាត គឺជាការភ្ជាប់ទំនាក់ទំនងរវាងខ្ញុំបម្រើជាមួយនឹងម្ចាស់របស់គេដែលជាអ្នកដែលបង្កើតរូបគេ ដោយវាផ្ទុកដោយអត្ថន័យដ៏ខ្ពស់បំផុតនៃភាពជាខ្ញុំបម្រើ ការសុំការជ្រកកោនទៅកាន់អល់ឡោះជាម្ចាស់ ហើយនិងការសុំជំនួយពីទ្រង់ ដោយនៅក្នុងពេលសឡាតនោះ រូបគេបួងសួងសុំពីទ្រង់ សន្ទនាជាមួយទ្រង់ជាលក្ខណៈឯកជន និងហ្ស៊ីកៀររំឮកដល់ទ្រង់ ហើយគេនឹកឃើញពីធាតុពិតនៃទ្រង់ និងធាតុពិតនៃលោកិយដែលគេកំពុងរស់នៅ ហើយគេមានអារម្មណ៍ដឹងពីភាពធំធេងនៃទ្រង់ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះរូបគេ។ ជាមួយគ្នានេះដែរ សឡាតគឺជួយឱ្យមនុស្សមានការប្រកាន់ភ្ជាប់នូវច្បាប់បញ្ញត្តិរបស់អល់ឡោះ និងចាកឆ្ងាយពីការបំពាន ទង្វើអសីលធម៌ និងអំពើល្មើសផ្សេងៗ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ពិតប្រាកដណាស់ សឡាតអាចហាមឃាត់អំពីការប្រព្រឹត្ដអសីលធម៌ និងអំពើទុច្ចរិត”។ (អាល់អាន់កាពូត៖៤៥)

ឋានៈរបស់សឡាត

សឡាត គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ខាងផ្លូវកាយដ៏ធំធេង និងឧត្តុង្គឧត្តមបំផុត។ វាជាការគោរពសក្ការៈដែលរួមបញ្ចូលទាំងដួងចិត្ត ខួរក្បាល(វិចារណញាណ) និងអណ្តាត(ពាក្យសម្តី) ហើយសារៈសំខាន់នៃការសឡាតបានស្តែងចេញនៅក្នុងបញ្ហាជាច្រើនដូចជា៖

ឧត្ដមភាពនៃការសឡាត

មានភស្តុតាងជាច្រើនពីគម្ពីរគួរអាន និងស៊ុណ្ណះដែលបានបញ្ជាក់ពីឧត្តមភាពនៃការសឡាតដែលមានដូចជា៖

ពេលដែលគេសឡាត គឺជាពេលវេលាដ៏ផ្អែមល្ហែមបំផុតសម្រាប់អ្នកមានជំនឿ ខណៈដែលរូបគេសន្ទនានឹងម្ចាស់របស់គេក្នុងកំឡុងពេលដែលគេកំពុងតែសឡាតនោះ ដោយគេនឹងទទួលបាននូវភាពស្ងប់សុខ និងភាពនឹងនរខាងផ្លូវចិត្តពីអល់ឡោះជាម្ចាស់។

ហើយវាគឺជាសេចក្តីរីករាយបំផុតរបស់ព្យាការី ﷺ ដូចដែលគាត់បានមានប្រសាសន៍ថា៖ “ហើយសឡាតបានធ្វើឱ្យត្រជាក់ភ្នែករបស់ខ្ញុំ (ជាការលួងលោមចិត្តរបស់ខ្ញុំ)”។ (អាន់ណាសាអ៊ី ៖ ៣៩៤០)

ការសឡាត គឺជាភាពស្ងប់សុខរបស់ព្យាការី ﷺ

ព្យាការី ﷺ លោកបានមានប្រសាសន៍ទៅកាន់ពីឡាលដែលជាអ្នកអាហ្សានរបស់លោក ជាអ្នកដែលប្រកាសហៅឲ្យទៅសឡាតថា៖ “ឱពីឡាល! ចូរអ៊ីក៏ម៉ះ(ហៅឱ្យឈរសឡាត) ចូរលួងលោមយើងជាមួយវា”។ (អាពូហ្ទាវូទ៖៤៩៨៥)

ហើយព្យាការី ﷺ នៅពេលដែលលោកមានបញ្ហាណាមួយដែលធ្វើឱ្យលោកមានការខ្វល់ខ្វាយ ឬ រវល់ស្មុគស្មាញ នោះលោកនឹងតម្រង់ទៅប្រតិបត្តិសឡាត។ (អាពូហ្ទាវូទ៖១៣១៩)

ការបង្ហោះពាក់ព័ន្ធ :

Post a Comment